ការដាំបង្គោលធ្មេញ – ជម្រើសដ៏ឆ្លាតវៃសម្រាប់ជំនួសធ្មេញបាត់
ធ្មេញបាត់មួយគ្រាប់ អាចធ្វើឱ្យស្នាមញញឹមរបស់អ្នកកាន់តែខ្សោយ។ មិនត្រឹមតែប៉ះពាល់ដល់រូបសម្បត្តិទេ តែថែមទាំងប៉ះពាល់ដល់ការញ៉ាំអាហារ និងការនិយាយប្រចាំថ្ងៃផងដែរ។ ហើយនេះហើយជាមូលហេតុដែលអ្នកគួរពិចារណា "ការដាំបង្គោលធ្មេញ"! 📌 តើការដាំបង្គោលធ្មេញជាអ្វី? គឺជាវិធីសាស្ត្រមួយដែលគ្រូពេទ្យដាក់ “ដែកបង្គោលតូច” (ទែតាន្យូម) ចូលទៅក្នុងឆ្អឹងចង្កា ដើម្បីជាចំណុចសម្រាប់ដាក់ “ធ្មេញសិប្បនិម្មិត” ឡើងវិញ។ វាមានទម្រង់ដូចធ្មេញធម្មជាតិ ហើយប្រើប្រាស់បានយូរជាង ១០–២០ ឆ្នាំ ប្រសិនបើថែទាំបានល្អ។ ✅ អត្ថប្រយោជន៍របស់ការដាំបង្គោលធ្មេញ 🦷 ស្តារសម្រស់ធម្មជាតិ – ធ្មេញមើលទៅស្អាត រលោង ដូចធម្មជាតិ 😁 ស្នាមញញឹមជាប់ជានិច្ច – ទំនុកចិត្តកាន់តែខ្ពស់ពេលញញឹមនិងនិយាយ 🍱 ងាយស្រួលក្នុងការញ៉ាំ – អាចញ៉ាំម្ហូបបានគ្រប់ប្រភេទ ដោយមិនចង្អល់ 🦴 ថែឱ្យឆ្អឹងមិនរលាយ – ទប់ស្កាត់ការបាត់បង់មាឌឆ្អឹងចង្កា 🪥 ថែទាំងាយស្រួល – លាងសម្អាតដូចធ្មេញធម្មជាតិ មិនត្រូវដកចេញដូចស្នូលធ្មេញចល័ត 🤔 តើអ្នកសមរម្យសម្រាប់ដាំបង្គោលឬទេ? - មានសុខភាពល្អទូទៅ - មានឆ្អឹងចង្កាពេញលេញ ឬត្រូវធ្វើ bone graft បន្ថែម - មិនមានជំងឺធ្ងន់ធ្ងរ ដូចជា ទឹកនោមផ្អែមគ្មានការគ្រប់គ្រង 📞 សូមពិនិត្យជាមួយទន្តបណ្ឌិត មុនពេលសម្រេចចិត្ត។ 💬 ទន្តបណ្ឌិត My Smile សូមណែនាំ៖ “ការដាំបង្គោលធ្មេញ ជាជំហានសំខាន់មួយក្នុងការជួសជុលសុខភាពមាត់ធ្មេញ និងស្នាមញញឹមរបស់អ្នក។ ការវិនិច្ឆ័យឱ្យបានល្អជាជំហានដំបូងដ៏សំខាន់!” 📍 ប្រាកដថាអ្នកបានជ្រើសជម្រើសល្អបំផុត! នៅ My Smile Dental Clinic យើងប្រើបច្ចេកវិទ្យាទំនើប ដូចជា 3D CT Scan និង Implant Guide System ដើម្បីធ្វើឱ្យដំណើរការដាំបង្គោលមានសុវត្ថិភាព រហ័ស និងលទ្ធផលល្អឥតខ្ចោះ។