ការបង្ករោគពីធ្មេញអាចមានគ្រោះថ្នាក់ដល់ជីវិត!

July 22, 2025 រតនៈ
ការបង្ករោគពីធ្មេញអាចមានគ្រោះថ្នាក់ដល់ជីវិត!

ការបង្ករោគពីធ្មេញអាចមានគ្រោះថ្នាក់ដល់ជីវិត!

នៅពេលលោកអ្នកឈឺធ្មេញបង្ករោគ ហើយមានសភាពហើមមុខ លឹបភ្នែក ឬហើមតំបន់ក្រោមឆ្អឹងថ្គាម ឬចង្កា ដែលប៉ះពាល់និងពិបាកដល់ការលេបចំណីអាហារ ឬទឹកមាត់ (មានន័យថាប៉ះពាល់ដល់ផ្លូវដកដង្ហើម) សូមប្រញាប់មកជួបទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ព្រោះអ្នកជំងឺអាចស្លាប់បាន ប្រសិនបើមិនទទួលការការព្យាបាលបានត្រឹមត្រូវ។ ១) មូលហេតុធំៗ និងសំខាន់ៗ៖ - ការបង្ករោគចុងឬសធ្មេញស្រួចស្រាវ ដោយសារការងាប់បណ្ដូលធ្មេញ ឬការព្យាបាលរន្ធឬសធ្មេញមិនបានត្រឹមត្រូវ - ជំងឺរលាកជាលិកាជុំវិញធ្មេញដែលបង្កជាខ្ទុះ - ការរលាកសាច់ដែលគ្របពីលើធ្មេញថ្គាមទាល់ខាងក្រោមដែលដុះចេញមក - ការប្រើប្រាស់ឧបករណ៍មិនស្អាត (មិនបានសំលាប់មេរោគឲ្យបានត្រឹមត្រូវ) មេរោគអាច ឆ្លងចូលតាមចរន្តសរសៃឈាម ២) កត្តាបង្កគ្រោះថ្នាក់ដល់អាយុជីវិត៖ ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះមេរោគ (Bacteria) ដែលបង្កឲ្យមានការករខ្ទុះអាចរីករាលដាលពីតំបន់ធ្មេញ ទៅកាន់តំបន់ផ្សេងៗទៀតដូចជាៈ • ផ្នែកធ្មេញខាងលើៈ នាំឲ្យហើមមុខជុំវិញភ្នែក រួចឆ្លងចូលទៅតំបន់ Cavernous Sinus និងអាចឆ្លងចូលទៅកាន់ខួរក្បាល។ • ផ្នែកធ្មេញខាងក្រោមៈ នាំឲ្យហើមតំបន់ក្រោមចង្កា និង តំបន់ឆ្អឹងថ្គាមក្រោម (ធ្វើឲ្យពិបាកលេខទឹកមាត់ និងស្ទះផ្លូវដង្ហើម) ហើយអាចរីករាលដាលដល់តំបន់ទ្រូង (Mediastinum) និង Infective Endocarditis។ មួយវិញទៀតមេរោគអាចចូលទៅក្នុងឈាមដោយផ្ទាល់ (Septicemia)។ ៣) ការព្យាបាល៖ ការព្យាបាលអាចធ្វើទៅតាមដំណាក់កាលដូចខាងក្រោមៈ - ធ្វើការចោះបង្ហូរខ្ទុះរួចលាងសំអាតឲ្យត្រឹមត្រូវ - ការយកខ្ទុះទៅវិភាគរកមេរោគ និងការប្រើប្រាស់ថ្នាំផ្សះត្រឹមត្រូវ - យកមូលហេតុដែលបង្ករោគចេញៈ ដោយការព្យាបាលធ្មេញ ឬដកធ្មេញនោះចេញតែម្តង - ការប្រើប្រាស់ថ្នាំ - សំរាប់អ្នកជំងឺដែលមានជំងឺ ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និង ជំងឺគួបផ្សំផ្សេងៗ ដែលមានមកជាមួយអ្នកជំងឺស្រាប់ត្រូវការ ការព្រឹក្សាបន្ថែមជាមួយ វេជ្ជបណ្ឌិតឯកទេស បន្ថែមលើការព្យាបាល និងក្នុងករណីធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ៤) អនុសាសន៍ និងការការពារ៖ - សូមជួបជាមួយទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញពេលលោកអ្នកមានបញ្ហាធ្មេញ ឬហើមមុខមាត់ ជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង។ - បញ្ហាមាត់ធ្មេញអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតសូមមកជួបជាមួយទន្តបណ្ឌិត ជារៀងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញលោកអ្នក។

អំពីមន្ទីរពេទ្យយើងខ្ញុំ

មន្ទីរព្យាបាលធ្មេញ ម៉ាយស្មាយ ប្តេជ្ញាផ្តល់ការថែទាំធ្មេញដែលមានគុណភាពខ្ពស់សម្រាប់អ្នក និងគ្រួសាររបស់អ្នក។ ក្រុមទន្តបណ្ឌិតជំនាញរបស់យើងធានានូវការព្យាបាលដ៏ល្អបំផុតដោយផ្តោតលើសុវត្ថិភាព និងអនាម័យ។

ម៉ោងធ្វើការ
  • ថ្ងៃចន្ទ - ថ្ងៃសុក្រ: 8:00 ព្រឹក - 6:00 ល្ងាច
  • ថ្ងៃសៅរ៍ - ថ្ងៃអាទិត្យ: 8:00 ព្រឹក - 5:00 ល្ងាច
ទំទាក់ទំទងយើងខ្ញុំ
  • ផ្ទះលេខ96C ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  • 012 994 704 / 088 31 32 168
  • info@mysmile.com
ទីតាំងមន្ទីរពេទ្យ

© 2024 My Smile Dental Clinic. All rights reserved.